ឯកឧត្តម​ អ៊ូច​ ភា​ អញ្ចេីញសំណេះសំណាល​ ជាមួយអាជ្ញាធរឃុំឧត្តមសូរិយា


នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត​ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ-ជំនួយការភូមិ និងលោកមេឃុំឧត្ដមសូរិយា អំពីការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន។

ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរក្នុងមូលដ្ឋាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ អញ្ជើញពិសារ ” អំបុកសាមគ្គី អំបុកសន្តិភាព ការពារសាសនា ការពារព្រះមហាក្សត្រ ” ឱ្យបានច្រេីនកុះករ។

ឯកឧត្ដម បានសង្កាត់ធ្ងន់អោយមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នទប់ស្កាត់រាល់ឧបាយកល់ពឹសពុល គ្រប់សកម្មភាព រូបភាព ដែលប៉ុនប៉ងធ្វើរដ្ឋប្រហាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ជនក្បត់ជាតិ សម រង្សី ក្នុងឃុំឧត្តមសូរិយាត្រាំកក់ ធ្វេីយ៉ាងណាធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យេីង។