ពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី


នៅរសៀលថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ប្រារព្ធបទនមស្សការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនាសម្តែងដោយព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះវនរ័តកិត្តិឧទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ អនុប្រធានទី១ ថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើបទនមស្ការ សមាទានសីល និងប្រទានធម្មទេសនាជូនពុទ្ធបរិស័ទ ក្នុងឱកាសនៃបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តបុព្វតាយារាម(ហៅវត្តច្រប់) និងវត្តជ័យមង្គល(ហៅវត្តកំភុន) ស្ថិតស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីបុណ្យកឋិនទានសាមគ្គី ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការផ្តួចផ្តើមដោយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ គង់ សំអាត ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងទីអារាម៕