ដំណើរមាតុភូមិនិវត្តន៍កងកម្លាំងវិស្វកម្មពហុជំនាញមួកខៀវកម្ពុជាលេខ៥៩៤ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព


រាជធានីភ្នំពេញ, ព្រលានយន្តហោះអន្តរជាតិ
នាវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំណើរមាតុភូមិនិវត្តន៍កងកម្លាំងវិស្វកម្មពហុជំនាញមួកខៀវកម្ពុជាលេខ៥៩៤ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មក្រោមឆត្រ អង្គការសហប្រជាជាតិរយៈពេលមួយឆ្នាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
ដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងយោធាមួកខៀវវិស្វកម្មពហុជំនាញលេខ៥៩៤ពីសាធារណរដ្ឋអាហ្វ្រិកកណ្តាលត្រូវបានផ្តល់កិច្ចស្វាគមន៍កក់ក្តៅពីសំណាក់ឯ.ឧ តន់ សាលី អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពព្រមទាំង ឯ.ឧ អស់លោក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាក្រុមគ្រួសារកងយោធាមួកខៀវជាច្រើនរយរូបទៀត។
រួមចំណែកដល់សកម្មភាព រក្សាសន្តិភាព និងមនុស្សធម៌ជាសាកល