ឯកឧត្តម ជា សុផារ៉ា បានអនុញ្ញាតឱ្យប្រធានប្រតិបត្តិគម្រោងនៃការិយាល័យធនាគារពិភពលោក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងសហការី ចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃ ចន្ទ ៨ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោកស្រី Dina Umali Deininger ប្រធានប្រតិបត្តិគម្រោងនៃការិយាល័យធនាគារពិភពលោក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕