ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអនុញ្ញាតឱ្យលោក លូកាស ឡូបបេ (Lukas Laube) នាយកប្រចាំប្រទេស អង្គការ People In Needប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម


នាព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឱ្យលោក លូកាស ឡូបបេ (Lukas Laube) នាយកប្រចាំប្រទេស អង្គការ People In Needប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសប្រពន្ធ័ប្រកាសឱ្យដឹងមុនពីគ្រោះមហន្តរាយ១២៩៤ ។