(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរដល់ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំ (U19) ដែលបានយកឈ្នះ ក្រុមកោះម៉ារីណាខាងជើង ក្នុងលទ្ធផល 9-0 និងបានឈានឡើងដល់លេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមកោតសរសើរដល់ក្រុម បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្នវិញ ក្រោយរកបាន៣ពិន្ទុដំបូងតាមរយៈការឈ្នះ គូប្រជែងក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល០-៩ (NMI 0-9 CAM) នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ»។
សម្តេចតេជោ ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕