ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វគ្គបណ្តុះបណ្តាលដំបូងដល់មន្រ្តីក្របខ័ណ្ឌថ្មី ចំនួន៣២២នាក់


ព្រឹកវេលាម៉ោង៨:០០ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម យុទ្ធ ភូថង រដ្ឋមន្រ្តីស្តីទី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដំបូងដល់មន្រ្តីក្របខ័ណ្ឌថ្មី ចំនួន៣២២នាក់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។ អញ្ជើញចូលរួមក្នុងពីនោះមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក នាយកសាលាជាតិកសិកម្មជាតិព្រែកលាប ព្រមទាំងមន្រ្តីរាជការដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់។