សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃពុធ ១០កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិឆិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យឲុ្យយោបល់លើសេចក្តីព្រាងចប្បាប់ស្តីពីការអនុម័ត យល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម
វៀតណាម។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុ-
ម័ត យល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋភិបាលនៃតំបន់ រដ្ឋបាលពិសេស ហុង កុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធលើប្រាក់ចំណូល
៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុ-
ម័ត យល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹងជញ្ជូនទំនិញឆ្លងកាត់។
៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុ-
ម័ត យល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
៥- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុ-
ម័ត យល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខណ្ឌស្តី ពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានស្តាប់របាយការណ៍របស់ឯកឧត្តម
អគ្គលេខាធិការព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភា សុំឲ្យព្រឹទ្ធសភា ពិនិត្យ និងឲ្យយោបល់ ដោយចាត់ទុកជាការប្រញាប់លើសេចក្តីព្រាងច្បាប់ចំនួន ៥ខាងលើដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ច ជំនាញពាក់ព័ន្ធ…….ហើយដោយអង្គប្រជុំពុំមានផ្តល់យោបល់ពិភាក្សាបន្ថែមទៀតនោះ……អង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេក្តីព្រាងច្បាប់ទំាង ៥ ខាងលើ ហើយប្រគល់ជូនគណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមក គណៈកម្មាធិការអចិន្ទ្រៃយព្រឹទ្ធសភាវិញ ក្នុងអង្គប្រជុំនាពេលខាងមុខ….៕