អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ កងម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត


នៅព្រឹកថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណេីរដោយលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាមួយចំនួន ប្រគល់ជូន កងម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត នៅទីបញ្ជការសឹករងខេត្តតាកែវតំបន់ប្រតិបត្តិការ។

ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានប្រសាសន៍អំពាវនាវឲ្យកងកម្លាំង​ប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលកំពុង​តែមាន​ដូច​សព្វថ្ងៃនេះ ឲ្យបានជាដាច់ ខាត ហើយការពារ​រាជរដ្ឋាភិបាល​ដែលកើត ចេញពីការ បោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់​ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ឬក្រុមដែលចង់បង្កអស្ថេរភាពសង្គម ដោយមិនអោយក្រុមនេះ​ធ្វើអ្វីបានជាដាច់ខាត ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរក្សានូវសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។

សម្ភារៈបានយកមកប្រគល់ជូននាឱកាសនោះដែរ រួមមាន៖ អង្ករ ៥០០គីឡូ ទឹកក្រូច ៥០កេះ ទឹកបរិសុទ្ធ ៥០កេះ និងថវិកាមួយចំនួន ៕