ភ្នំពេញ: ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ឧត្តមសេនីយ៍ឯក ហេ សៀកឡេង អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រឆ្នាំ២០២១-២០២៥ ដែលមានសមាជិកចូលរួមពីគ្រប់បណ្តាញក្រុមការងារ មានដូចជាសមាជិកមកពី អគ្គលេខាធិការដ្ឋាន អគ្គលេខាធិការដ្ឋានអាជ្ញាធរអាវុធគីមី បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នាយកដ្ឋានកិច្ចការរដ្ឋបាល នាយកដ្ឋានបុគ្គលិក នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋាននីតិកម្ម។l