ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងាររដ្ឋបាលព្រៃឈេីបានចុះធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។
ជាលទ្ធផលនៃការចុះស្រាវជ្រាវនេះក្រុមការងារបានប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) សរុបចំនួន ១០២ សំណាក ដែលក្នុងនោះយើងបានកំណត់អត្តសញ្ញាណឈ្មោះជា ១០ប្រភេទ។