សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនិងយុវជនស្ម័គ្រចិត្តស.ស.យ.ករាជធានីភ្នំពេញ


ព្រឹកថ្ងៃព្រស្បតិ៍ ១១កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី៧ ខែកក្តដា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយរាជធានី ភ្នំពេញ បានអញ្ជើញចុះពិនិត្យមើលទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ សម្តេចភក្តីបានជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និង ក្រុមយុវជនស្ម័គ្រចិត្តដែលកំពុងបំរើការងារនៅទីនោះ ប្រកបដោយបរិយាកាស រីករាយ និងស្និទ្ធស្នាលជាទីបំផុត…។