នាយកដ្ឋានសុខុ​មាលភាពសង្គមនៃអគ្គនាយកដ្ឋានបច្ចេកទេសសហការជា​មួ យអង្គការ UNICEF រៀបចំវគ្គតម្រង់ទិសគ្រូឧទ្ទេសថ្នាក់ជាតិ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានសុខុ​មាលភាពសង្គមនៃអគ្គនាយកដ្ឋានបច្ចេកទេសសហការជា​មួ យអង្គការ UNICEF រៀបចំវគ្គតម្រង់ទិសគ្រូឧទ្ទេសថ្នាក់ជាតិ ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអា យុក្រោម២ឆ្នាំ ជូនគ្រូឧទ្ទេសថ្នាក់ជាតិ ក្រោមអធិបតីភាព​លោ​កជំទាវ ខៀវ បូរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិ​សម្បទា នៅសណ្ឋាគាសុខាភ្នំពេញ ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំ ណេះដឹងជាមូលដ្ឋានស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមា នផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងផ្តល់ជំនាញបណ្តុះ​បណ្តាល ដើម្បីពង្រឹងជំនាញសម្របសម្រួលឱ្យកាន់តែមាន​ប្រសិទ្ធភាព។

ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម​(២០១​៦-២០២៥) រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម២ឆ្នាំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដែលចែកចេញជាពីរដំណា​ក់កាល។ ដំណាក់កាលទី១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធីទៅឱ្យក្រសួងសុខាភិបាលដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម​២ឆ្នាំ ចាប់ពីនៅខែមករា ឆ្នាំ២០២០តទៅ។

កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួ​ងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី ខេត្ត មានរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី ខេត្ត និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ។

ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធី ជាពិសេសដល់មន្ត្រីរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈជាកិច្ចការមួយជាបន្ទាន់ និងមិនអាចខ្វះបាន ក្នុងការកំណត់ភាពជោគជ័យនៃការអនុវត្តកម្មវិធី។ ដើម្បីសម្រេចកិច្ចការនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក៏ដូចជាបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិ បណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានី ខេត្ត និងបណ្តុះបណ្តាលសម្រាប់ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំងប្រទេស ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងអនុវត្តកម្មវិធីឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារ ដូចដែលមានចែងក្នុងសៀវភៅប្រតិបត្តិគោលស្តីពីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលនឹងត្រូវបង្ហាញក្នុងរយៈពេល២ថ្ងៃនេះ។

លោក លោកស្រីជាគ្រូឧទ្ទេសទាំងអស់ដែលចូលរួមថ្ងៃនេះនឹងបន្តអញ្ជើញចូលរួម ៖

­១- វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថា្នក់ជាតិរយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី

­២-ជាគ្រូបណ្តុះបណ្តាល ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោ លថា្នក់រាជធានីខេត្ត រយៈពេល ២ថ្ងៃ ក្នុង១តំបន់ ដែលរៀបចំជាថ្នាក់តំប​ន់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥-២៩ ខែ​វិច្ឆិ​កា ឆ្នាំ២០១៩។

­៣-ជាគ្រូបណ្តុះបណ្តាល ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលមួយ​ចំនួ​នសម្រាប់ឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារ​ណៈ ដែលនឹងរៀបចំត្រូវរៀបចំនៅសាលាក្រុង ស្រុក ខណ្ឌ ដែលនឹ​ងចាប់ផ្តើមនៅថ្ងៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបញ្ចប់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។