ឯកឧត្តម​ ឡេង​ ប៊ុងតេង ​​អញ្ជើញសំណេះសំណាលជាមួយកីឡាកទូកង នៅសង្កាត់ជ្រោយចង្វារ


ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានដឹកនាំក្រុមការងារចុះជួយសង្កាត់ រួមជាមួយអាជ្ញាធរសង្កាត់ដឹកនាំដោយ លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ បានចូលរួមក្នុងពិធីសំណេះសំណាល និងឧបត្ថម្ភថវិការ សម្ភារៈមួយចំនួន ដល់ទូកងចំនួន០២ទូក នៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ នៅថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ ។
បន្ទាប់មកឯកឧត្ដម និងក្រុមការងារ បានបន្តចុះពិនិត្យមើលការកំណត់ព្រំប្រទល់របស់មណ្ឌលសុខភាពជ្រោយចង្វារ ដែលបានស្នើសុំធ្វើការរៀបរបងតាមព្រំ ជាមួយនឹងសាសា បឋមសិក្សាក្បាលជ្រោយចង្វារ សាគូរ៉ា ( អតីតដីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ) ដោយមានការចូលរួមពីមណ្ឌលសុខភាព ខាងការិយាល័យអប់រំខណ្ឌ លោកស្រីនាយិកាសាលារៀនផងដែរ ។