កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​និរន្តរភាព ​ប្រចាំ​ឆ្នាំ២០១៨ របស់​ក្រុមហ៊ុន Smart Axiata


រាជធានី​ភ្នំពេញ ៖ កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​និរន្តរភាព ​ប្រចាំ​ឆ្នាំ២០១៨ របស់​ក្រុមហ៊ុន Smart Axiata ក្នុង​គោល​បំណង​បង្ហាញសមិទ្ធផលប្រកបដោយនិរន្តរភាពសម្រាប់អនាគត និង​សមិទ្ធផលសង្គម ដែល​ក្រុមហ៊ុនស្មាត​បាន​ចូលរួម​កន្លងមក​ក្នុង​ប្រតិបត្តិការ​ខួប១០ឆ្នាំ។

កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍ នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្ដមត្រាំអីុតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្រ្តីតំណាងពីក្រសួងទាំង២ ស្ថានទូតនៃប្រទេសម៉ាឡេស៊ី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការដៃគូសភាពាណិជ្ជកម្ម អ្នកសាងសង់ប្រព័ន្ធអេកូឡូស៊ី និស្សិតសាកលវិទ្យាល័យ និងបុគ្គលិកក្រុមហ៊ុន Smart។

គួរ​រំលឹក​ផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុនSmartបាន​ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយក្រសួងអប់រំយុវជននិងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា ៕