ខ្មែរឥស្លាមទូទាំងខេត្តព្រះសីហនុ រៀបចំពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ


(ព្រះសីហនុ)៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាម ទូទាំងខេត្តព្រះសីហនុ ឯកឧត្តម កៅ អ៉ីមរ៉ន បានលើកឡើងថា ក្នុងថ្ងៃទី០៩ ខែវិច្ឆិកា សូមបងប្អូនទទួលទានអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ដោយក្តីរីករាយសម្បូសប្បាយ ហើយមិនត្រូវភិតភ័យ ពីសុខសុវត្ថិភាពបន្តិចណាសោះឡើយ។

លើសពីនេះ ឯកឧត្តមក៏បានអំពាវនាវ កុំឲ្យខ្មែរឥស្លាមទាំងអស់ត្រូវចាញ់បោកពាក្យចចាមអារ៉ាមអគតិមួយចំនួនតូច ដែលជឿតាមការញុះញុងតាមជនក្បត់ជាតិ សម រង្ស៉ី ដែលកំពុងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជាតិខ្មែរទូទាំងប្រទេស ដែលបានកំពុងតែទទួលបានពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយជាការពិតយើងមានកងកម្លាំងប្រដាប់អាវុធគ្រប់ស្រទាប់ត្រៀមខ្លួនជានិច្ច ដើម្បីកម្ចាត់ចលនាជនក្បត់ជាតិ ដែលប៉ុនប៉ងបំផ្លាញសេចក្តីសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហើយមិនធ្វេសប្រហែសឲ្យកើតមាននូវភាពអសន្តិសុខណាឡើយ។

ការថ្លែងបែបនេះ របស់ឯកឧត្តម កៅ អ៉ីមរ៉ន ទៅកាន់បងប្អូនខ្មែរឥស្លាម និងថ្នាក់ដឹកនាំគណៈចលនាឥស្លាម លោកគ្រូ អ្នកគ្រូ តំណាងពីគ្រប់បណ្តាភូមិនានា ទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញមកទទួលទានអំបុលខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណព្រះវិហារឥស្លាមភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខ្មែរឥស្លាមទូទាំងខេត្តព្រះសីហនុ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារ អជ្ញាធរមូលដ្ឋានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តព្រះសីហនុ ចូលរួមជាច្រើនកុះករ៕