កម្លាំងនគរបាលរាជធានីភ្នំពេញ ប្តេជ្ញាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកកំសាន្តនៅតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដោយមិនព្រួយបារម្ភពីសុខសុវត្ថិភាព ។
លោកស្រី ប៊ុទ បូណា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានមានប្រសាសន៍ថា កងកម្លាំងខាងផែនព្រហ្មទណ្ឌដែលបានការពារនៅទីនេះមានរយ:ពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ។ លោកស្រី បន្តថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានអញ្ចើញមកកំសាន្តច្រើននៅតំបន់ប្រវត្តិសាស្រ្តវត្តភ្នំនេះ ។ លោកស្រី បញ្ជាក់ថា ប្រជាពលរដ្ឋដែលមកកំសាន្តសូមកុំព្រួយបារម្ភឬភ័យខ្លាចចំពោះសុវត្ថិភាព ព្រោះកងកម្លាំងនគរបាល បានប្រចាំការ ការពារសុវត្ថិភាពបងប្អូនគ្រប់ពេលវេលា។
« សុំឲ្យប្រជាពលរដ្ឋយើងអញ្ជើងមកលេងមក កុំឲ្យមានការភ័យខ្លាចអ្វីព្រោះអីយើងសុខសប្បាយ ព្រោះអត់មានសភាពការអ្វីកើតឡើងទេគឺសុខសប្បាយ ព្រោះអីយើមានកងកម្លាំងសមត្ថិកិច្ចការពារគ្រប់គ្រាន់ » ។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ កិល សុភី នាយរងការិយាល័យអន្តរាគមន៍ និងជាតម្រួតបទបញ្ជៀ ក៏បានឲ្យដឹងដែរថា កម្លាំងនគរបាលចម្រុះនៅតំបន់រមណីយដ្ឋានវត្តភ្នំនេះមានចំនួនជាង ២០ នាក់ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តនៅទីនេះ។ លោក បានអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញមកចូលរួមលេងកំសាន្តអោយបានច្រើនកុះករ ហើយមិនបាច់មានការភ័យព្រួយអ្វីទេ ព្រោះកម្លាំងនគរបាលយើងមានគ្រប់គ្រាន់សម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ៕