លោកជំទាវ ឡោក ខេង បានទទួលជួបពិភាក្សាការងារសមាជិកសភាសហរដ្ឋអាមេរិក


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម DOUGH ERICKSEN និង ឯកឧត្តម JAY ROONE សមាជិកសភាសហរដ្ឋអាមេរិក នាព្រឹកថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។