នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឱម សំអ៊ែល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិស ស្តីពីការចងក្រង និងគ្រប់គ្រងទិន្នន័យស្ថិតិផ្លូវការដែលបានចាត់តាំង លើវិស័យដីធ្លី និងសំណង់៕