ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារជួសជុលថែទាំផ្លូវ


កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារជួសជុលថែទាំនូវផ្លូវមួយចំនួនដូចជា ៖

1-គម្រោងជួសជុលផ្លូវខេត្តលេខ266C(ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីបញ្ចប់សកម្មភាពចាក់លូរួចមក ថ្ងៃនេះបានកៀរកិនបង្ហាប់ដើម្បីចាក់ក្រាលបេតុងតួផ្លូវ។
2-គម្រោងជួសជុលផ្លូវខេត្តលេខ267 ផ្សារកន្ត្រក កំណាត់ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បន្ទាប់ពីបានបញ្ចប់សកម្មភាពកៀរ កិន បង្ហាប់ស្រទាប់គ្រឹះM30 បានបន្តសកម្មភាពស្រោចទឹកថែទាំស្រទាប់គ្រឹះជាប្រចាំ។
3-បានជួសជុលកៅស៊ូDBSTលើផ្លូវ7មករា កែងផ្លូវ2SR3 (ផ្លូវក្នុងក្រុង) ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក។
4-បានសម្អាតរុក្ខជាតិសង្ខាងផ្លូវខេត្តលេខ266(កំពង់ក្ដី-ខ្វាវ) ចន្លោះគ.ម7 ដល់គ.ម9 ស្ថិតក្នុងឃុំពង្រលើ ស្រុកជីក្រែង។
5-បានសម្អាតរុក្ខជាតិសង្ខាងផ្លូវជាតិលេខ64( ដំដែក-ព្រះវិហារ) ចន្លោះគ.ម30 ដល់គ.ម40 ស្ថិតក្នុងឃុំបេងមាលា ស្រុកស្វាយលើ។
6-បានជួសជុលកៅស៊ូDBSTលើផ្លូវក្រឡាញ់ (ផ្លូវជាតិលេខ68ចាស់) កំណាត់ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។