ឯកឧត្ដម សុខ ឥសាន៖ លោក សម រង្ស៊ី កំពុងអនុវត្តល្បែងនយោបាយចំណេះជិះកឯង


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ ក្នងជំនួបជាមួយសកម្មជនរបស់ខ្លួន នៅប្រទេសបារាំង  សម រង្សីបាននិយាយបែបពុលទឹកមាត់ សីុជោរថា សម្តេចតេជោ ហ៊ុន សែន បានសូកប្រាក់ ១លានដុល្លាអាមេរិក ឲ្យ កញា ធី សុវណ្ណថា ដេីម្បីធ្វេីសកម្មភាពប្រឆាំងខ្លួន ។ ការនិយាយបរិហារកេរ្ត៏លេីសម្តេចតេជោ ហ៊ុន សែន ពីសណាក់ សម រង្សី មិនមែនទេីបតែម្តងនេះទេ សម រង្សីបាននិយាយបែបនេះច្រេីនដងហេីយ ជាបន្តបន្ទាប់។ នេះជាល្បែងនយោបាយចំណេះជិះកឯង ដែល សម រង្សី តែងតែអនុវត្តជាញឹកញាប់ បង្កេីតរឿងមិនពិតជាច្រេីន ដេីម្បីបិកប្រាស់សាធារណជនទូទៅ ឲ្យភាន់ច្រទ្បំ ខុសពីការពិត ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា តាមរយៈឧបាយកលដ៏ពិសពុល របស់ខ្លួន សម រង្សី ចាំបាច់ត្រូវទទួលកម្មពៀរស្របតាមទង្វេីអសីលធ៌មនិងអមនុស្សធ៌មរបស់ខ្លួន តាមផ្លូវច្បាប់ ។ តែប៉ុណ្ណេះហេីយ កុំសង្ឃឹមទ្បេីយថាបានចូលស្រុករហូតដល់ក្ស័យជីវិត ដូចគំរូ សម សារី ហៅ ង្វៀង យាំុង សាម ជាឪពុករបស់ខ្លួន ជាជនក្បត់ជាតិ ជំនាន់ ទស្សវត្សន៏ឆ្នាំ ១៩៥០ ។ នេះបានហៅថា ស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ ដូចពាក្យចាស់ថាមែន មិនខុសទេ ។