ឯកឧត្តម ជា សុផារ៉ា អនុញ្ញាតឱ្យ លោក Alain BRUN ប្រធានក្រុមហ៊ុន Cambodia Airports ចូលជួបពិភាក្សាការងារ


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោក Alain BRUN ប្រធានក្រុមហ៊ុន Cambodia Airports ចូលជួបពិភាក្សាការងារអំពីការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង មហាវិថីរាម លេខ៤៥ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅទីស្តីការក្រសួង ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩៕