ឯកឧត្តម ថេង ច័ន្ទសង្វារ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីការអភិវឌ្ឍដី និងគោលការណ៍ណែនាំក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់ ជូនដល់អាជ្ញាធរ មន្ដ្រីជំនាញថ្នាក់ក្រោមជាតិ


នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីការអភិវឌ្ឍដី និងគោលការណ៍ណែនាំក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់ ជូនដល់អាជ្ញាធរ មន្ដ្រីជំនាញថ្នាក់ក្រោមជាតិ និងអ្នកអភិវឌ្ឍអចលនវត្ថុទូទាំងខេត្ដកំពត៕