នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកម៉ាស៊ីនបូមទឹកកម្លាំង ១៦សេះ ចំនួន ០៥គ្រឿង និងកម្លាំង ២៤សេះ ចំនួន ០១គ្រឿង ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សា (ស្តាឡើងវិញ) ចំនួន ២៥១ហិកតា ប្រភពទឹកបឹងខ្យា ស្ថិតនៅភូមិក្សេរ ឃុំព្រែក រំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកម៉ាស៊ីនបូមទឹកកម្លាំង ១៦សេះ ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សា
