ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេស របស់នាយកដ្ឋានចុះត្រួតពិនិត្យការងារ ជួសជុលខួបប្រព័ន្ធធារាសាស្ត្រប្រទ្បាយពោធិ៍លោក


នៅថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេស របស់នាយកដ្ឋានចុះត្រួតពិនិត្យការងារ ជួសជុលខួបប្រព័ន្ធធារាសាស្ត្រប្រទ្បាយពោធិ៍លោក ស្ថិតនៅឃុំ ធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទំហំការងារជួសជុលប្រទ្បាយមេ ៣គ.ម (ប្រវែងសរុប ២៣គ.ម) សំណង់ទ្វារទឹក ០១កន្លែង សំណង់ ស្ទាក់ទឹក ០១កន្លែង សំណង់លូជ្រុង ០១កន្លែង សំណង់លូមូលដោះទឹក ០៨កន្លែង និងសំណង់លូជ្រុងដោះទឹក ០១កន្លែង។
ក្នុងថ្ងៃដដែលនេះលោកប្រធាននាយដ្ឋានបានបន្តដំណើរ ចុះត្រួតពិនិត្យការងារជួសជុល និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រវ៉ៃគោ លាតសន្ធឹងលើខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង​ ដែលរងការខូចខាត ដោយអន្លើៗនាពេលកន្លងមក ដើម្បីធ្វើការជួសជុល និងកែលម្អប្រព័ន្ធឲ្យមានដំណើរការល្អឡើងវិញ ។