មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះអន្តរាគមន៍បូមទឹកដាក់ប្រឡាយមេដេីម្បីស្រោចស្រពស្រូវចុងវស្សា និងស្រូវរដូវប្រាំង


នៅថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះអន្តរាគមន៍បូមទឹកដាក់ប្រឡាយមេដេីម្បីស្រោចស្រពស្រូវចុងវស្សា និងស្រូវរដូវប្រាំង នៅឃុំសន្លុង និងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដែលត្រូវការទឹកស្រោចស្រពទាំង ២ចំណុច ប្រមាណ ៣៤០ហិកតា ដោយប្រេីប្រាស់ស្ថានីយ៍បូមទឹកសម្តេច ហ៊ុន សែន ទី៤៤ (ឃុំសន្លុង) ប្រភពទឹកបឹងសំបួរ និងស្ថានីយ៍ដងជន្និច (ឃុំស៊ីធរ) ប្រភពទឹកបឹងស៊ីធរ។