ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ សហការជាមួយអាជ្ញាធរដែនដី កងកម្លាំងទាំង៣ ចុះស្ដារពើកចេញពីអាងទឹកកណ្ដែក


នៅថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ សហការជាមួយអាជ្ញាធរដែនដី កងកម្លាំងទាំង៣ ចុះស្ដារពើកចេញពីអាងទឹកកណ្ដែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង បង្ការការគោករាក់ផ្ទៃអាង។ សូមបញ្ជាក់ជូនថា អាងទឹកនេះមានលទ្ធភាពស្រោចស្រពដូចខាងក្រោម ៖
-ផ្ទៃដីស្រូវវស្សាចំនួន ៥១៥ហិកតា
-ផ្ទៃដីស្រូវប្រាំងចំនួន ៥៨ហិកតា
-ដំណាំរួមផ្សំ ៥ហិកតា
-ស្តុកទឹកបានចំនួន ១,៦លានម៉ែត្រគូប
-ផ្ទៃអាងទំហំ ៨០ហិកតា
ក្រៅពីបម្រើឲ្យការងារស្រោចស្រពដំណាំស្រូវ និងដំណាំរួមផ្សំ គឺជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ផលិតទឹកស្អាតប្រើប្រាស់ក្នុងទីរួមខេត្តឧត្តរមានជ័យទាំងមូល។