ឯកឧត្តម យស ផានីត្តា និងឯកឧត្តម គង់ បូរ៉ា បានជួបសំណេះសំណាលសម្តែងការគួរសម និងជូនដំណើរគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចំនួន៥៩រូប


ថ្ងៃទី២៤ ខែវច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២៖០០នាទី ឯកឧត្តម យស ផានីត្តា ប្រធានផ្នែកបណ្ដុះបណ្ដាល និងឯកឧត្តម គង់ បូរ៉ា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ ប៊ុនខៀង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមានតំណាងដែលអញ្ជើញមកពីស្ថានទូតចិន បានជួបសំណេះសំណាលសម្តែងការគួរសម និងជូនដំណើរគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចំនួន៥៩រូប ដែលត្រូវទៅចូលរួមកម្មវិធីបណ្តុះបណ្តាល នៅរាជបណ្ឌិតសភា pudong នៅសាធារណៈរដ្ឋប្រជាមានិតចិន រយៈពេល ០៧ថ្ងៃ៕