វេទិកាផ្សព្វផ្សាយ ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្ដាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន


នាថ្ងៃព្រហស្បតិ៍ ១០រោច-សុក្រ១១រោច និងថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក.ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១-២២ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្ដាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ចំនួន៦ឃុំមានឃុំខ្ទុំក្រាំង កាហែង ស្គុះ ត្រពាំងគង សំបូរ និងឃុំរលាំងគ្រើល ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានប្រជាពលរដ្ឋចូលរួមស្ដាប់សរុប៧៦៥នាក់(ស្រី២៨៦នាក់)។ ក្នុងគោលបំណង÷ ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអ្នកម្ដាយគ្រប់រូបចូលរួមដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។