ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈបានចុះអនុស្សារណៈនៃការយោគយល់ស្តីពីភាពជាដៃគូក្នុងការពង្រឹងសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈ


នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈបានចុះអនុស្សារណៈនៃការយោគយល់ស្តីពីភាពជាដៃគូក្នុងការពង្រឹងសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ក្រោមអធិបតីភាពលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។ គោលបំណង៖ លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសាធារណៈ ស្របតាមការកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រជាតិ ផែនការយុទ្ធសាស្ត្រីនារីរតនៈ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ និងគោលដៅអភិវឌ្ឍដោយចិរភាពរបស់អង្គការសហប្រជាជាតិ។