លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី និងភាគីកូរ៉េ


ក្នុងឱកាសនៃការចូលរួមក្នុងពិធីបិទ «ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩» នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូដឹកនាំដោយ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២​ នៃរដ្ឋសភា​ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី និងភាគីកូរ៉េ តំណាងដោយឯកឧត្តម លី ឆុលវូ (Lee-Cheol Woo) អភិបាលខេត្ត ឃ្យុងសាងបុកដូ ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីកសាងបណ្តាញទំនាក់ទំនងលើឆាកអន្តរជាតិរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងបន្តនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ជាពិសេស កិច្ចសហប្រតិបត្តិការនាពេលអនាគតសម្រាប់ការស្តារ និងការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ នៅទីក្រុងសៀមរាប។