លោកជំទាវ បាន ស្រីមុំ អនុប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា រួមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការ បានអនុញ្ញាតឲ្យតំណាងនៃអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅរសៀលថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
លោកជំទាវ បាន ស្រីមុំ បានអនុញ្ញាតឲ្យតំណាងនៃអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារ
