រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់រោងចក្រផលិតទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុងទូទាំងរាជធានី ជាពិសេសខ័ណ្ឌព្រែកព្នៅ


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានអៈអាងថានៅឆ្នាំ២០២៣ ខាងមុខនេះទូទាំងរាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការរបស់​ប្រជាពលរដ្ឋដែលរស់នៅតាមសង្កាត់ជាយក្រុង។ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ រដ្ឋបាលរាជធានីភ្នំពេញមានផែនការពីរក្នុងការដោះស្រាយគឺ ផែនការដោះស្រាយចំពោះមុខ និងផែនការរយៈពេលវែង។

ជាមួយគ្នានេះផែនការចំពោះមុខ គឺធ្វើការទិញទឹកពីរដ្ឋាករទឹកមកលក់ឲ្យប្រជាពលរដ្ឋ ដោយប្រើប្រាស់រថយន្តដឹងទឹកចំនួន ១គ្រឿងសម្រាប់ផ្គត់ផ្គងទាំង ៤សង្កាត់រួមមាន៖ គោករកា ពន្សំាង ពញាពន់ និងសង្កាត់សំរោង ក្នុងនោះសង្កាត់ដែលត្រូវបានផ្គត់ផ្គង់ច្រើនជាងគេរហូតដល់៧០% គឺសង្កាត់គោករកា។ ដោយឡែកចំពោះផែនការយៈពេលវែង គឺរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយខណ្ឌព្រែព្នៅ រៀបចំគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងលើផ្ទៃដីទំហំ ១៥ ហិកតា ដែលមានលទ្ធភាពផលិតទឹកស្អាតបាន ១៩០ សិបពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយចំណាយថវិការសម្រាប់សាងសង់ប្រមាណ ១៨៥លានដុល្លារ។

បន្ថែមពីនេះទៅទៀតអភិបាលរងរាជធានីភ្នំពេញបានអៈអាងថា គម្រោងស្ថាបនារោងចក្រផលិតទឹកស្អាតថ្មីនេះ នឹងជួយដោះស្រាយតម្រូវការផ្គត់ផ្គត់ទឹកស្អាតជូនប្រជាពលរដ្ឋបានច្រើនដែលរស់នៅតាមសង្កាត់ជាយៗក្រុងទំាងភាគខាងជើងនិងភាគខាងលិចចាប់ពីឆ្នាំ២០២៣ទៅ។ ដោយគម្រាងសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះមានរយៈពេល២ឆ្នាំ ហើយចាប់ផ្ដើមដំណើរការសាងសង់នៅខែធ្នូឆ្នាំ២០១៩នេះ និងរួចជាស្ថាពរ នៅឆ្នាំ២០២២៕