វគ្គបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចវិស័យប្រេងកាត


ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីបើក “វគ្គបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចវិស័យប្រេងកាត” ដែលវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងអប់រំពីនីតិសម្បទាជានគរបាលយុត្តិធម៌ក្នុងវិស័យប្រេងកាត ដល់មន្រ្តីអធិការកិច្ចចំនួន ២១៦រូប។

វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះដឹងបន្ថែមដើម្បីជាប្រយោជន៍យកមកអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគោរពឲ្យបានហ្មត់ចត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន ជាពិសេសត្រូវបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ គិតគូរផលប្រយោជន៍ជាតិជាធំ ហើយជៀសវាងនូវការប្រើប្រាស់សិទ្ធិ អំណាច ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

សាលសន្និសីទប្រេងកាត ថ្ងៃច័ន្ទ ០៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩