សិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្មសម្រាប់អនុវត្តថវិកាកម្មវិធីឆ្នាំ២០២០ ដល់អង្គភាពរដ្ឋបាល កណ្តាល


នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី “ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្មសម្រាប់អនុវត្តថវិកាកម្មវិធីឆ្នាំ២០២០ ដល់អង្គភាពរដ្ឋបាល កណ្តាល” ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ សាលប្រជុំជាន់ទី២។ អង្គសិក្ខាសាលាបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីតំណាងអង្គភាពថ្នាក់កណ្តាលទាំង២០អង្គភាព ដែលមានសិក្ខាកាមសរុបចំនួន១៣៤រូប ។
គោលបំណងនៃសិក្ខាសាលាគឺ:
+ បង្ហាញពីការរៀបចំធ្វើផែនការចំណាយរជ្ជទេយ្យបុរេប្រទានឲ្យបានល្អប្រសើរឡើង
+ ការបញ្ជ្រាបនីតិវិធីនៃការចំណាយរជ្ជទេយ្យបុរេប្រទាន ដល់សិក្ខាកាមដែលជាមន្ត្រីដែលកាន់ការងារថ្មី ហើយមានបំណងចង់យល់ដឹងបន្ថែម
+ បង្ហាញពីការរៀបចំធ្វើតារាងផែនការលទ្ធកម្មឲ្យបានល្អប្រសើរឡើង
+ ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តការងាររបស់អង្គភាពថ្នាក់កណ្តាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។