ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកម្មធនាគាពិភពលោក (World Bank)


នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកម្មធនាគាពិភពលោក (World Bank) ដឹកនាំដោយ លោក Benoit Bosquet នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីភិច និងសហការី។ ក្នុងជំនួបនេះ ធនាគាពិភពលោកបានលើកឡើងពីគម្រោងហានិភ័យគ្រោះមហន្តរាយនៅអាស៊ីអាគ្នេយ៍ដែលកំពុងសហការណ៍អនុវត្តជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងចែករំលែកយោបល់ផ្សេងៗដើម្បីជំរុញឲ្យការអនុវត្តគម្រោងកាន់តែរលូន។