អបអរសាទរមិទ្ទីញខួបអនុស្សាវរីយ៍លើកទី៤១ កំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា


ស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ខេត្តស្ទឹងត្រែងបានប្រារព្ធមីទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩) ក្រោមអធិបតីភាពឯកឧត្តម ឡូយ សុផាត សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានប្រចាំការ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត ធ្វើឡើងនៅមន្ទីរគណៈកម្មាធិការគណប្សខេត្ត។

ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សាម៉ន, ឯកឧត្តម ឈឹម រចនា ឯកឧត្តម ឈាង ឡាក់ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លំាងប្រដាប់អាវុធសិស្សានុសិស្ស ចូលរួមសរុបប្រមាណ ១.៨០០នាក់ ។

ក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន បានអាននូវសន្ទរកថា របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនអង្គមិទ្ទីញ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ដោយសារគុណបំណាច់នៃស្មារតីប្រវត្តិសាស្រ្តនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា បានជំរុញឱ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេសដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩៕