នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយឯកឧត្ដម បណ្ឌិត សុីនឡាវង់ ឃូតផៃធូ H.E. PHD. Sinlavong Khoutphaythoune អភិបាលរដ្ឋធានីវៀងចន្ទន៍ ដើម្បីពិភាក្សាការងារពាក់ព័ន្ធក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ រវាងទីក្រុងទាំងពីរ ដើម្បីទាក់ទាញពាណិជ្ជករមកវិនិយោគ និងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តឱ្យកាន់តែច្រើន។
រដ្ឋបាលរាជធានីភ្នំពេញគាំទ្ររាល់គម្រោងរបស់វិនិយោគគិនជាតិ និងអន្តរជាតិដែលបានធ្វើការវិនិយោគក្នុងរាជធានីភំ្នពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកម្មវិធីដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់រដ្ឋធានីវៀងចន្ទន៍ នាពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាលរវាងរាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទន៍៕