គណៈប្រតិភូគណៈកម្មការសុខាភិបាលនៃរដ្ឋសភាអញ្ជើញចុះផ្សព្វផ្សាយការការពារជំងឺមិនឆ្លងនៅខេត្តកំពង់ចាម


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបញ្ជ្រាបការយល់ដឹង និងបង្កើតយន្តការ ការពារគ្រប់គ្រងជំងឺមិនឆ្លង និងការប្រើប្រាស់ថ្នាំជក់នៅថ្នាក់មូលដ្ឋាន ដែលមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ប្រចាំមណ្ឌល ភូមិភាគ និងថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្រុក សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គ្រប់ស្រុក ឃុំសង្កាត់​នៅក្នុងខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ​ ប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម។

អង្គសិក្ខាសាលានេះរៀបចំឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា សហការជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាមក្រោមការជួយឧបត្ថម្ភពីអង្គការសុខភាពពិភពលោក(WHO) ដែលមានរយៈពេលពេញមួយថ្ងៃ។