ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងចំនួន ៤០០ហិកតា


នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងចំនួន ៤០០ហិកតា ដែលជួបបញ្ហាកង្វះទឹក នៅឃុំរកាកោងទី១ និងឃុំរកាកោងទី២ ដោយប្រេីប្រាស់ម៉ាស៊ីនអន្តរាគមន៍កម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ដាក់នៅចំណុចប្រឡាយបេតុងភូមិគុហ៊េ យកប្រភពទឹកពីព្រែកគុហ៊េ (ព្រែកមុខកំពូល) និងប្រេីប្រាស់ស្ថានីយបូមទឹកបណ្តែត កម្លាំង ១២០សេះ ចំនួន ០១គ្រឿង​ទៀត នៅចំណុចប្រឡាយភូមិពាមប្រភពទឹកទន្លេមេគង្គលេី និងមានការចូលរួមពីអាជ្ញាធរដែនដី ឃុំ/ភូមិ និងប្រជាពលរដ្ឋ ក៏ឈ្លាតឱកាសនេះក្រុមការងារបានផ្សព្វផ្សាយបន្ថែមជូនចំពោះលោកមេភូមិ និងប្រជាពលរដ្ឋស្តីពីសារាចរណែនាំលេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការរក្សាទឹកទុក ។