អភិបាលខេត្តរតនគិរីអញ្ចើញពិនិត្យការស្ថាបនា វិថីនាយឧត្តមសេនីយ៍ ប៊ូ ថង


ឯកឧត្តម ថង សាវុន អភិបាកខេត្តរតនគិរីរួមនឹងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យសកម្មភាពស្ថាបនា វិថីនាយឧត្តមសេនីយ៍ ប៊ូ ថង ដែលក្រុមហ៊ុនម៉ៅការស្ថាបនាកុំពុងតែមមាញឹកក្នុងការ
សាងសង់។​

សូមរំលឹកថា វិថីនាយឧត្តម ប៊ូ ថង បានដំណើការស្ថាបនានៅដើមខែតុលាមកម្ល៉េះ។ កំណាត់ផ្លូវនេះមានប្រវែង៩៥០ម៉ែត្រហើយបានសម្ពោធ
ដាក់អោយដំណើរការស្ថាបនាកាលពីចុង
ខែកក្កដា ប៉ុន្តែដោយមានភ្លៀងធ្លាក់ជោគជាំពេកដំណើរការស្ថាបនា ត្រូវបានផ្អាកសិន។​ តែពេលនេះបានដំណើរការឈូសឆាយស្ថាបនា ហើយវិថីនេះ​នឹងស្ថាបនាក្រាលកៅស៊ូប្រភេទDBST ដោយគ្រោងចំណាយថវិកាចំនួន៣.២៣៥.០០០.០០០រៀល។​
ដាក់លូមុខកាត់០,៨ម៉ែត្រអមសងខាងផ្លូវប្រវែង១.៣៩៧ម៉ែត្រ គ្រោងចំណាយថវិកា៣.២៤២.២៤២.០០០រៀល។​ រៀបចំសួនច្បារកណ្តាលទ្រូងផ្លូវប្រវែង៥៤០ម៉ែត្រទទឹង១,៣ម៉ែត្រ គ្រោងចំណាយថវិកា ២៦៧.០០០.០០០រៀល ដែលសរុបថវិកាចំណាយក្នុងការស្ថាបនាវិថីនាយឧត្តមសេនីយ៍ប៊ូថង ចំនួន៦.៧៤៤.២៤២.០០០រៀលជាថវិការបស់រដ្ឋបាលខេត្ត។​

ផ្លូវមួយខ្សែនេះជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាស្ថាបនិកទីក្រុងបានលុង ទោះបីពេលនេះឯកឧត្តម បានធ្វើមរណៈកាលទៅហើយ ប៉ុន្តែកាលឯកឧត្តមនៅមានជន្មាយុឯកឧត្តមតែងតែគិតគូរដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ជាពិសេសឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង តែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អោយបន្តធ្វើការអភិវឌ្ឍន៍ខេត្តរតនគិរី អោយមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងផ្លូវលេខ៥០ ដែលនឹងធ្វើការស្ថាបនា ក្រាលកៅស៊ូនេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមព្រឹទ្ធាចារ្យផ្ទាល់ គឺដើម្បីលើកស្ទួយ សោភ័ណភាពទីរួមខេត្ត និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។ ហើយបន្ទាប់ពីបានស្ថាបនារួចរាល់ផ្លូវលេខ៥០ នេះនឹងត្រូវប្រសិទ្ធនាម ” វិថីនាយឧត្តម សេនីយ៍ ប៊ូ ថង ’’ ដើម្បីតបស្នងសង គុណដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកធ្លាប់បានលះបង់អាយុជីវិតដ៏ថ្លៃថ្លា រួមបង្កើតចលនាតស៊ូរំដោះប្រទេសជាតិ មាតុភូមិកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាល និងជាស្ថាបនិកទីក្រុងបានលុង នាពេលសព្វថ្ងៃនេះ ៕