ពិធីបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៣៧


នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក. ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៣៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដែលមានសិក្ខាកាមចូលរួមចំនួន៨៣នាក់/ស្រីចំនួន៣៤នាក់ ។ សូមរំលឹកថា រហូតមកដល់ពេលនេះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបើកវគ្គអប់រំនយោបាយថ្នាក់រាជធានីបានចំនួន៣៧វគ្គ និងថ្នាក់ខណ្ឌបានចំនួន២៨វគ្គ សរុបសិក្ខាកាមចំនួន ៧២៩៨នាក់/ស្រី១៧០៧នាក់ ។