នៅរសៀលថ្ងៃពុធ ១៥កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមសហការជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកកណ្តាលស្ទឹង និងមន្ត្រីអមដំណេីរ បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវវស្សា (ប្រភេទស្រូវធ្ងន់) សរុប ១១០ ហិកតា ដែលជួបបញ្ហាកង្វះទឹកពាក់ព័ន្ធ ០៣ឃុំ រួមមានឃុំទ្រា ៥០ ហិកតា ឃុំថ្មី ៥០ ហិកតា និងឃុំត្រពាំងវែង ១០ ហិកតា ដោយប្រេីប្រាស់ម៉ាស៊ីនអន្តរាមន៍កម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ដាក់នៅចំណុចប្រឡាយលេខ៧៨ និងលោកអភិបាលស្រុក បានជួយស្តារប្រឡាយនាំទឹក សរុបប្រវែង ១២០០ម៉ែត្រ ។
ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមសហការជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកកណ្តាលស្ទឹង និងមន្ត្រីអមដំណេីរ បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវវស្សា
