ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូអ្នកគ្រូ


ខេត្តពោធិ៍សាត់៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ចំពោះបុគ្គលិកក្រោមឱវាទ និងដើម្បីស្ដាប់នូវសំណូមពរផ្សេងៗ ពីលោកគ្រូអ្នកគ្រូ សម្រាប់យកមកពិចារណាលើចំណុចខ្វះខាតមួយចំនួន ក្នុងគោលដៅបន្តធ្វើកំណែទម្រង់ឲ្យកាន់តែប្រសើរឡើង។

ពិធីជួបសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ ក្រសួងអប់រំមានគោលដៅពង្រឹងពីថ្នាក់ក្រោម ជាពិសេសអំណានដំបូង។

ឯកឧត្ដមបានផ្ដល់អនុសាសន៍ថា មុនពេលសិស្សចូលដល់ថ្នាក់អនុវិទ្យាល័យ គួរតែមានយន្តការធ្វើតេស្តសមត្ថភាព ដើម្បីដឹងថាតើសិស្សខ្សោយអ្វីខ្លះ រៀបចំផែនការបែបណា ត្រូវកែលម្អអ្វីខ្លះ តើក្រសួងជួយអ្វីបានខ្លះ ម្យ៉ាងទៀតការពង្រឹងការអានពីថ្នាក់ក្រោមក៏មានសារសំខាន់ផងដែរ៕

១១ ធ្នូ ២០១៩ | ខេត្តពោធិ៍សាត់