ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្តបានប្រារព្ធពិធីខួបអនុស្សាវរីយ៍លេីកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជាំក្សាន្តនិងលោក យុង ហួតប្រធានក្រុមប្រឹក្សាស្រុកជាំក្សាន្ត លោក លោកស្រីអភិបាលរងស្រុកនិងមានការចូលរួមពីសមាជិកសមាជិកាគណបក្សជាច្រើនរូបទៀត