សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
ព្រះរាជសារលិខិតរបស់សម្តេចចៅហ្វាវាំងបានសរសេរថា «ក្នុងឱកាសនេះ ខ្ញុំបាទ សូមបួងសួងដល់គុណបារមីទេវតាគ្រប់ព្រះអង្គ គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទានប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបនូវព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ»៕