អភិបាលរង ស្រុកបុទុមសាគរ ចុះពិនិត្យទីតាំងជនខិលខូចដែលលួចកាប់ទន្ទ្រានដីព្រៃ


ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំកុ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩
លោក ក្រូច បូរីសីហា អភិបាលរង ស្រុកបុទុមសាគរ ដឹកនាំក្រុមការងារ រួមមាន មន្រ្តីការិយាល័យអន្តរវិស័យស្រុក មន្រ្តីឧទ្យានជាតិបូទុមសាគរ មន្រ្តីការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អាជ្ញាធរឃុំថ្មស មេភូមិចម្លងគោ និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះពិនិត្យទីតាំងជនខិលខូចដែលលួចកាប់ទន្ទ្រានដីព្រៃ និងដាក់ហាមឃាត់(កាប់ រាន ឈួសឆាយដីព្រៃ ហ៊ុព័ន្ធកាន់កាប់ដីព្រៃ និងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៥-១០ឆ្នាំ) នៅចំណុចក្បាលព្រែក ភូមិចម្លងគោល ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។