មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៣៥៨.២៤ហិកតា


នៅថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៣៥៨.២៤ហិកតា ប្រភពក្បាលហុងទឹកទំនប់អូរប្រាំ ដោយប្រើម៉ាសុីនកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ស្ថិតនៅភូមិអូរប្រាំ ឃុំព្រែកកក់ ខេត្តកំពង់ចាម។