ឯកឧត្តម ចាន់ សុីណាត បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការពិនិត្យ អនុគម្រោង ADB CW06 CW07 CW08 ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីក


នៅថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការពិនិត្យ អនុគម្រោង ADB CW06 CW07 CW08 ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីក ក្នុងស្រុកមោងឫស្សី និងធ្វើការពិនិត្យលើវឌ្ឍនៈភាព អនុគម្រោង CW09 ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រទំនប់អាងអូរត្រជាក់ចិត្តដែលស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលបានកំពុងដំណើរការសាងសង់ដូចតទៅ ៖

១- សាងសង់ទំនប់អាងអូរត្រជាក់ចិត្តប្រវែង ៧ គម
២- សាងសង់ប្រព័ន្ធប្រឡាយមេ និងប្រឡាយរងប្រវែង ២៧ គម
៣- សាងសង់ទំនប់បង្ហៀរប្រវែង ១២០ ម ចំនួន ០១ កន្លែង
៤- សាងសង់សំណង់សារ៉េទឹកធំៗ ចំនួន ០២កន្លែង
៥- សាងសង់សំណង់សិល្បៈការធំ តូច ចំនួន ២១៦ កន្លែង
៦- សាងសង់អាគារទីស្នាក់ការ សហគមន៍កសិករប្រើប្រាស់ទឹក សកបទ ទំនប់អាងអូរត្រជាក់ចិត្ត ចំនួន ០១ កន្លែង។

សូមបញ្ជាក់ជូនថា យោងតាមសំណើររបស់ សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តព្រែកជីក និងបងប្អូនប្រជាកសិករទាំងអស់ក្នុងតំបន់នេះ ទើប ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំ និងបញ្ជាផ្ទាល់ឲ្យធ្វើការសិក្សាគ្រោងប្លង់លម្អិត និងធ្វើការដំណើរការសាងសង់ជាបន្ទាន់លើប្រព័ន្ធធារាសាស្រ្តអូរត្រជាក់ចិត្តនេះឡើងដើម្បីបម្រេីឲ្យការស្រោចស្រពនិងប្រើប្រាស់លើគ្រប់វិស័យ ក្នុងស្រុករុក្ខគិរី ហើយធ្វើការរុញទឹកមកឲ្យតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីក ជាទឹករស់ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។