សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ


នៅរសៀលថ្ងៃអាទិត្យនេះផងដែរ បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពីព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ ឆ្នាំ២០១៩ រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលខ្មែរ គ្រប់មុខ និងបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ព្រមទាំងបានថតរូបអនុស្សវរីយ៍ក្នុងភាពស្និតស្នាលនឹងសប្បាយរីករាយជាទីបំផុត។

សូមបងប្អូនជនរួមជាតិ អញ្ជើញមកទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ និងជួយទិញផលិតផលឲ្យបានគ្រប់ៗគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ យើងចូលរួមគាំទ្រផលិតផលខ្មែរ និងជួយផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ៕